Skip to content

The environment

បរិស្ថានគឺជាអ្វីៗដែលនៅជុំវិញខ្លូនយើងទោះបីមានជីវិតក្តី ឬ គា្មនជីវិតក្តីហើយមានទំនាក់ទំនងគ្នាទៅវិញទៅមក។ បរិស្ថានបែងចែកជាបីប្រភេទ គឺ៖ – បរិស្ថានធម្មជាតិគឺជា (អ្វីដែលកើត ឡើងដោយឯកឯង) ដូច​រុក្ខជាតិ មច្ជាជាតិ ទឺក ដី ភ្លើង ខ្យល់ ជាដើម។ -បរិស្ថានមនុស្ស(ប្រជាជនទូទៅ) គឺជាកំណើនមនុស្សទូទៅ ការរស់នៅរបស់មនុស្ស ដើរ ដេក ឈរ អង្គុយ ជាដើម។ -បរិស្ថានសង្គមវប្បធម៌(អ្វីៗកើតពីស្នាដៃមនុស្ស) គឺជាការកែច្នៃវត្ថុ ឬកែច្នៃអ្វីមួយអោយលិចចេញជារូបរាង។ ជាទូទៅសព្វថ្ងៃនេះមានមនុស្សជាច្រើនដែលមិនយល់ពីបរិស្ថាន។ ហើយបានបង្ករអោយមាន ផលប៉ះពាល់ជាច្រើន ដូចជាធ្វើអោយសោភ័ណភាពទីក្រុងមិនស្រស់់ស្អាត់ បង្កើតអោយមានទឹកកង្វក់ជាដើម។ បរិស្ថានគឺជាកត្តាចាំបាច់ណាស់សសម្រាប់មនុស្សយើងដូចច្នេះត្រូវតែមានវិធីការពារបរិស្ថាន៖ -មិនចោលសំរាមកាកសំណល់ជាតិពុលចោលក្នុងទឺក ហើយ ត្រូវជួយថែរក្សាសម្អាតទីធា្លសាធារណៈនិង​ គេហដ្ធាន។កាត់បន្ថយការប្រើថ្នាំគីមី ការកាប់បំផ្លាញព្រៃឈើ។ ការដាំដើមឈើឡើងវិញក្នុងគ្រួសារសាលារៀន សហគមន៍គឺ ជួយរក្សាអនាម័យទឹក ដីកាត់បន្ថយផ្សែងពុលផ្សេងៗ។ហើយការចូលរួមធ្វើអនាម័យតាមសហគមន៍ និងបំផុសការការពារបរិស្ថាន។ ការផ្សព្វផ្សាយឲ្យបានទូលាយ ពីសារៈសំខាន់ នៃការការពារបរិស្ថាន តាមរយៈ​ការរួបរួមសាមគ្គីគ្នា គ្រប់ មជ្ឈដ្ឋាន និងជំរុញការអនុវត្តច្បាប់បរិស្ថានឲ្យមានប្រសិទ្ធភាព។ កិច្ចការពារបរិស្ថានជាភារកិច្ចរបស់៖…

Continue reading The environment

Air Environment

បរិស្ថានខ្យល់ បរិស្ថានមានន័យថាអ្វីគ្រប់បែបយ៉ាងដែលនៅជំុវិញខ្លួនយីង។ ចំណែក ពាក្យថាខ្យល់គឺជាឧស្ម័យម្យ៉ាងដែលមនុស្ស សត្វត្រូការសម្រាប់ដកដង្ហើមគ្រប់នានី។ នៅក្នុងពិភពលោកនេះ បរិស្ថានខ្យល់មានអត្ថប្រយោជន៌ណាស់ដល់មនុស្ស គ្រប់​រូប ដូច្នេះ ហើយមនុស្សនិងសត្វរស់នៅបានក៏ដោយសារខ្យល់។ ប្រសិនបើបរិស្ថាន ខ្យល់មិនស្អាត ឬ ខ្យល់មានសមាសធាតុពុលច្រើន វានឹងធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស សត្វ។ វាការពិតណាស់ ប្រសិនបើក្នុងខ្យល់សារធាតុពុល វានាំឲ្យពិកបាកក្នុងការរស់នៅ ហើយពិភពលោកទាំងមូលស្ថិតក្នុងសភាពកខ្វក់ ឬ ផ្សែងដ៏ខ្មៅងងឹត។ ប៉ុន្តែ​ មូលហេតុដែលបណ្តាលឲ្យមានការកើតមានរឿងបែបនេះមកបានដោយសារតែមនុស្ស។ ព្រោះ មនុស្សជាអ្នកប្រើប្រាស់គ្រឿងយន្តគ្រប់ប្រភេទ និង រោងចក្រ សហគ្រាស ដែលបណ្តាលឲ្យបញ្ចេញឧស្ម័នកាបូនិចយ៉ាងច្រើនទៅក្នុងបរិយាកាស។ ការដែលចង់ឲ្យ មនុស្សបញ្ឈប់ធ្វើឲ្យជួបបញ្ហាបរិស្ថានទៀត គឺត្រូវចាប់ផ្តើមពីមនុស្សគ្រប់គ្នា ព្រោះមនុស្សជាអ្នក ប្រើប្រាស់គ្រឿងយន្ត និង រោងចក្រសហគ្រាស បើសិនពួកគាត់អាចកាត់បន្ថយការប្រើ ប្រាស់បាននោះណ វាជាការល្អណាស់សម្រាប់បរិស្ថាន។ ដូច្នេះ ការកាត់បន្ថយការបំពុលបរិស្ថាន ខ្យល់គឺចាប់ផ្តើមពីមនុស្សគ្រប់រូប មិនមែនផ្តោតទៅលើក្រសួងបរិស្ថានមួយនោះទេ។ ព្រោះក្រសួងមិនអាចធ្វើការតែម្នាក់ឯងបានឡើយ គឺត្រូវការយើងគ្រប់គ្នាចូលរួមផងដែរ។ ដូចនេះ បរិស្ថានខ្យល់អាចស្អាតបានអាស្រ័យទៅបានដោយសារមនុស្សជាអ្នក សាមគ្គីភាពក្នុងការសម្អាតបរិស្ថានខ្យល់និងជួយកាត់បន្ថយការប្រើប្រាស់យានយន្ត និង…

Continue reading Air Environment

Civilization

អរិយធម៌ អរិយធម៌មាន ន័យថាដំណាក់កាលនៃការអភិវឌ្ឍសង្គមមនុស្ស។អរិយធម៌មានភាពទូលំទូលាយណាស់មិនថាប្រទេសណាទេសុទ្ធតែមានអរិយធម៌រៀងៗខ្លួនសម្រាប់ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកភាសានិយាយនិងសន្ដិភាពក្នុងប្រទេលផងដែរ។ដោយសារមានការប្រាស្រ័យទាក់ទងគ្នាបែបនេះហើយទើបបានធ្វើអោយសង្គមមនុស្សរីកច្រើនទៅមុខ។ស្របគ្នានេះផងដែរអរិយធម៌ពិតជាមានតួនាទីយ៉ាងសំខាន់សម្រាប់ការផ្សព្វផ្សាយវប្បធម៌ជាតិ។អរិយធម៌បែងចែកជាពីរធំៗគឺ វប្បធម៌ និង សង្គមធម៌។ចំពោះ វប្បធម៌ មានន័យថា ការផ្សព្វផ្សាយចំណេះដឹង និង ការអនុវត្តសកម្មភាពផ្សេងៗ។ និង ចំពោះសង្គមធម៌ មានន័យថា របបសង្គមសម្ភារៈសង្គម និង ការទ្រទ្រង់សង្គមអោយមានសន្តិភាព។ សម្រាប់ន័យ ទាំងពីរខាងលើនេះយើងអាចរួមសេចក្ដីបានថា អរិយធម៌ គឺ សំគាល់នូវការរស់នៅ ការរៀបចំជីវភាពសង្គមនៃមនុស្សអោយមានសេចក្ដីចម្រើនលូតលាស់ទាំងកាយ និងផ្លូវចិត្ត។ By, Ms Theary Civilization Civilization means the stage of development of human society. Civilization is very broad, no matter what country all are civilized respectively for…

Continue reading Civilization

PLANTING RICE

  PLANTING RICE War has left Cambodia since 1979. The prime minister in Cambodia improved agriculture so the people can plant  rice for every family. Before, we used cow or buffalo to p lough soil for planting. And don’t have enough river or well to irrigate in our fields. So we…

Continue reading PLANTING RICE

Funerals In Cambodia

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានអារ្យធម៌ អរិយធម៌ និងវប្បធម៌ ដ៏ចំណាស់ចំណានយូយារណាស់មកហើយ ហើយក៏ជាប្រទេសមួយដែលមាន ជំនឿទៅលើសាសនាព្រះពុទ្ធ ហិណ្ឌូ និង​ សាសនាព្រាហ្មណ៍។ មានពិធីបុណ្យជាច្រើនដែលពិធីបុណ្យនិមួយៗធ្វើទៅតាមជំនឿដែលគេជឿ។ដូចច្នេះខ្ញំុនិងលើកយកពិធីធ្វើបុណ្យខ្មោចមកពិពណ៌នាប្រាប់អ្នក។ ពិធីបុណ្យនេះគឺជាពិធីបុណ្យមួយដែលសំខាន់ខាំ្លងណាស់ដែលតម្រូវអោយប្រជាជនកម្ពុជាគ្រប់ត្រូវតែប្រារព្ធធ្វើឡើងដោយមិនអាចអាក់ខាន់បាន​។ នៅគ្រប់សង្គមទាំងមូលមិនថា ស្តេច អ្នកមាន អ្នកក្រ ទោះបីអ្នកនោះមានលុយប៉ុនណាក៏ដោយគឺកើតមកហើយរមេងតែងតែមាន រោគជរា ព្យាធិ​ និង មរណៈ។ ការចាស់ ឈឺ សា្លប់នេះគឺជារឿងធម្មជាតិជាអ្នកកំណត់ សូម្បីតែព្រះពុទ្ធក៏ព្រះអង្គមិនអាចរក្សាជីវិតព្រះអង្គបានដែរ។ការសា្លប់របស់មនុស្សម្នាក់គឺមិនទៀងទាត់ឡើយ អ្នកខ្លះ សា្លប់ដោយសារខ្យល់គរ​, ដេកស្លាប់ ឬដោយសារជំងឺផ្សេងៗ ។ល។ ហើយជាពិសេសក្នុង​ប្រទេលកម្ពុជាផ្ទាល់ គឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាច្រើនដែលក្នុងមួយថ្ងៃសម្លាប់មនុស្សអស់ជាច្រើននាក់។ ជាទូទៅគេតែប្រារព្ធធ្វើពិធីបុណ្យនេះដោយពិធីពីរបែបគឺអ្នកខ្លះ ពេលដែលសា្លប់ទៅហើយត្រូវបានគេកប់ (នៅសម័យជំនាន់ព្រះសម្មាសម្ពុទ្ធ) ហើយអ្នកខ្លះទៀតត្រូវបានគេបូជាដោយភ្លើង។ ដោយសារនៅប្រទេសកម្ពុជា ជាប្រទេសមួយដែលកាន់សាសនាព្រះពុទ្ធ ដូចច្នេះពេលដែលមនុស្សសា្លប់គេតែយកបុគ្គលនោះទៅបូជា។ តើពិធីធើ្វបុណ្យសពគេប្រារព្ធយ៉ាងដូចម្តេច? ជាទូទៅពិធីបុណ្យសពគេប្រារព្ធធ្វើ ២ថ្ងៃ ។ ពួកគេបានប្រារព្ធធ្វើឡើងដើម្បី អោយមនុស្សមា្នក់ៗ ទទូួលស្គាល់ថាម្នាក់នៅក្នុងសហគមន៏បានស្លាប់ហើយត្រូវបានរលាយរូបសាបសូន្យពីភពផែនដី ហើយម្យ៉ាងទៀតសម្រាប់ឧទិសដល់បុគ្គលដែលបានសា្លប់​ ។ ឥឡូវនេះអ្នកនិងបានដឹងអំពីកម្មវិធីដែលគេប្រារព្ធ ។ ដំបូងពេលដែលមនុស្សម្នាក់ត្រូវបានស្លាប់…

Continue reading Funerals In Cambodia

Hygiene

ការអនាម័យវាជារឿងដ៏សំខាន់មួយសម្រាប់យើងគ្រប់គ្នាមិនថាក្មេងឬមនុស្សចាស់ទេគឺយើងគ្រប់គ្នាគួរគប្បីសម្អាតខ្លួនប្រាណ ម្ហូបអាហារឲ្យបានស្អាតជានិច្ច។ មនុស្សយើងម្នាក់ៗគឺចង់បានណាស់សុខភាពល្អមិនចង់មានជំងឺតម្កាត់អ្វីមកបៀតបៀនឡើយ។ ប៉ុន្តែមានមនុស្សមួយចំនួនភ្លេចខ្លួនថាការអនាម័យម្ហូបអាហារ​ នំចំណី ខ្លួនប្រាណវាជារឿងសំខាន់។ ខាងក្រោមនេះជាវិធីងាយៗសម្រាប់ជួយឲ្យយើងមានសុខភាពល្អ។ Hygiene is very important for all of us, whether young or old, we all should clean the body and also food is should be cleaned. Each one of us is looking very healthy and do not want to have the illness, persecution, but…

Continue reading Hygiene

Children’s Day

ថ្ងៃសិទ្ធិកុមារ នៅគ្រប់ប្រទេសលើពិភពលោក ក៏មានការរើសអើងនូវ ភាពមិន ស្មើគ្នាដូចជា អ្នកមាន អ្នកក្រ សម្បុរ​ ស ខ្មៅ ទាប ខ្ពស់ និង កុមារអនាថាផងដែរ។ ហេតុនេះហើយទើបពិភពលោកបានបង្កើតនូវថ្ងៃសិទ្ធកុមារនេះឡើង ដើម្បីការពារកុមារទាំងអស់? តើសិទ្ធិកុមារមានប៉ុន្មាន? អ្នកណាជាអ្នកផ្តល់ឲ្យ? ហើយ​ត្រូវបាន​គេប្រារព្ធ នៅពេលណា? មុននឹងឈាននូវការបកស្រាយយើងគប្បីយល់ថាកុមារគឺជានរណាជាមុន សិន។ កុមារគឺជាមនុស្សដែលមានវ័យនៅក្រោមដប់ប្រាំបីឆ្នាំ។ ហើយកុមារគឺជា មនុស្សដែលងាយនឹងត្រូវគេបោកបញ្ឆោត និងងាយរងនូវការកេងប្រវ័ញ្ចផ្សេងៗ ដូចជា កេងប្រវ័ញ្ចលើកម្លាំងពលកម្មដោយប្រើឲ្យធ្វើការច្រើនម៉ោងហួសកំណត់ និងកេងប្រវ័ញ្ចលើរាងកាយដោយយក​កុមារទៅជួញ ដូរជាដើម។ ដោយហេតុនេះ ពិភពលោកបានរួមគ្នាបង្កើតនូវថ្ងែសិទ្ធិកុមារនេះឡើងដោយឲ្យកុមារមាន សិទ្ធិប្រើប្រាស់ដើម្បីប្រឆាំងនូវការកេងប្រវ័ញ្ច និងអំពើបោកបញ្ឆោតផ្សេងៗដែលមាន ប្រទេសជាច្រើននៅលើពិភពលោកបានយល់ព្រមគ្នានឹងបា្ររព្ធធ្វើពិធីបុណ្យថ្ងៃសិទ្ធិកុមារជារៀងរាល់ឆ្នាំនៅថ្ងៃទី០១ខែមិថុនា ហើយជាថ្ងៃដែលប្រារព្ធភាគច្រើននៅតាមសាលាកុមារ​មេត្រី ហើយតែងតែបង្កើតនូវកម្មវិធីសប្បាយៗ​ដើម្បី​ឲ្យកុមារមានសិទ្ធិបញ្ចេញនូវសមត្ថភាពរបស់ខ្លួនផ្សេងៗពីគ្នា​ មានដូចជា ការច្រៀង ការរាំ ឬ ការសម្តែងផ្សេងៗ។ ហើយអ្នកគ្រូតែងតែមានជាកាដូសម្រាប់ ប្រគល់ឲ្យទៅសិស្ស។ ថ្ងៃសិទ្ធិកុមារក៏ជាថ្ងៃ ដែលកុមារត្រូវយល់ដឹងអំពីសិទ្ធិរបស់ខ្លួន និងវិធីប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ជាទូ ទៅសិទ្ធិកុមារមានសិទី្ធបួនគឺ៖ សិទ្ធិរស់ រានមានជីវិត,…

Continue reading Children’s Day

Skip to toolbar